Posted on Leave a comment

តើពាក្យ «បៃមន់» មានន័យដូចម្ដេច ?


បៃមន់


?ថ្នាក់ពាក្យជា សព្វនាម
មានន័យថា (បៃ “ស្លឹក” ម្ចន អ. ថ. មន “ដើម​មន”; បៃមន អ. ថ. បៃម៉ុន “ស្លឹក​មន”) ឈ្មោះ​គ្រឿង​ប្រដាប់​មួយ​ប្រភេទ មាន​សណ្ឋាន​ដូច​ស្លឹក​មន មាន​ដង​ស្រដៀង​នឹង​ចាមរ តែ​ត្រង់​កំពូល​មាន​រាង​ស្រួច​រៀវ ហើយ​វៀច​ក្ងក់​ងាក​ទៅ​ខាង​បន្តិច សម្រាប់​ប្រើ​ក្នុង​ព្រះ​រាជ​ពិធី​ក្បួន​ហែ​ធំ​ៗ ។
ឧទាហរណ៍៖ ប្រដាប់​សម្រាប់​ក្បួន​ហែ​ក្នុង​ព្រះ​រាជ​ពិធី​គឺ ចាមរ បៃមន់ សែនត្វ័ន ក្លស់ អភិរម្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply