ខេត្តរតនគិរី ជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា ។ ទីរួមខេត្តបានលុងស្ថិតនៅកណ្តាលខ្ពង់រាបនៃខេត្ត ចម្ងាយ ៥៨៦ គ.ម ពីទីក្រុងភ្នំពេញ ។ ខេត្តរតនគិរីមានព្រំប្រទល់ខាងជាប់ប្រទេសឡាវ ខាងកើតជាប់ប្រទេសវៀតណាម ខាងជើងជាប់ខេត្តមណ្ឌលគិរី និងខាងលិចជាប់ខេត្តស្ទឹងត្រែង។ ខេត្តមានទីតាំងស្ថិតនៅលើខ្ពង់រាបនៃភូមិភាគឦសានប្រទេសកម្ពុជា។ ខ្ពងរាបនេះជាគែមខាងលិចនៃប្រជុំភ្នំកន្តំនៃប្រទេសវៀតណាម។ លំផាត់ដែលជាទីប្រជុំជននៅភាគខាងត្បូងខេត្ត ជាទីរួមខេត្តកាលពីមុន ។ ខេត្តរតនគិរីជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ ទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ។ភាគច្រើននៃប្រជាជនរតនៈគិរីជាជនជាតិភាគតិច ចំនែកជនជាតិខ្មែរមានប្រមាណតែ ១០ ទៅ ២០ % ប៉ុណ្ណោះ ។ ខេត្តរតនគិរីរួមមាន៩ស្រុក (ក្នុងនោះមាន៤៩ឃុំ)៖
| កូដស្រុក | ស្រុក | ឈ្មោះជាអក្សរឡាតាំង |
|---|---|---|
| 1601 | ស្រុកអណ្តូងមាស | Andoung Meas |
| 1602 | ក្រុងបានលុង | Ban Lung |
| 1603 | ស្រុកបរកែវ | Bar Kaev |
| 1604 | ស្រុកកូនមុំ | Koun Mom |
| 1605 | ស្រុកលំផាត់ | Lumphat |
| 1606 | ស្រុកអូរជុំ | Ou Chum |
| 1607 | ស្រុកអូរយ៉ាដាវ | Ou Ya Dav |
| 1608 | ស្រុកតាវែង | Ta Veaeng |
| 1609 | ស្រុកវើនសៃ | Veun Sai |
អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តរតនគិរី
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖