Posted on Leave a comment

តំបន់ទេសចរណ៍ខេត្តសៀមរាបក្នុងខេត្តសៀមរាប (Siem Reap is Province of Cambodia)

តាមប្រវត្តិសាស្ដ្រ ទឹកដីខេត្តសៀមរាបជាតំបន់រាជធានីរបស់ចក្រភពខ្មែរអំឡុងពីសតវត្សទី៩ដល់សតវត្សរ៍ទី១៣។ ដោយសារមូលហេតុខាងលើនេះហើយទើបរហូតមកទល់បច្ចុប្បន្ននេះគេនៅឃើញមានប្រាសាទយ៉ាងច្រើនស្អេកស្កះតំរៀបគ្នានៅក្នុងទឺកដីដ៏បវរនៃខេត្តសៀមរាប។ ប្រាសាទទាំងឡាយនៅតំបន់អង្គរ ដែលមានឈ្មោះល្បីទូទាំងពិភពលោកគឺ ស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាក្នុងខេត្តសៀមរាប ដែលគ្របដណ្តប់ដោយផ្ទៃក្រលា ៦០០ គ.មការ៉េ។ សព្វថ្ងៃប្រាសាទចំនួនជាង១០០ត្រូវបានរកឃើញ។ ប្រាសាទទាំងឡាយ ត្រូវបានកសាងឡើងរវាងសតវត្សទី៩ និងទី១៣។ កម្មវិធីកសាងឥតឈប់ឈរត្រូវបានប្រកាន់ដោយព្រះរាជាខ្មែរជាបន្តបន្ទាប់ អាចប្រៀបធៀបបានទៅនឹងសំនង់រាងជាពីរ៉ាមីតដោយព្រះចៅផារ៉ាអុងក្នុង ប្រទេសអេហ្សីប។ ព្រះរាជាខ្មែរបានសាងសង់ប្រាសាទទាំងនេះ ដោយប្រើកំលាំងទាសករយ៉ាងច្រើន តាមការប៉ាន់ស្មាន ការធ្វើសំនង់ថ្មីនីមួយៗអាចប្រើមនុស្សប្រហែល ៧៥០.០០០នាក់ ក្នុងអំឡុងសតវត្សទី១២ និង១៣។ ទោះបីជាបន្សល់ទុកនូវ ប្រាសាទជាច្រើនក៏ដោយ សព្វថ្ងៃនេះគឺមានភស្តុតាងបន្តិចបន្តួចចំពោះមនុស្សដែលរស់នថាប្រាកដជាទីក្រុងមួយដែលជាងគេនៅលើផែនដីនាពេលនោះ។ អ្នកដំនើរព័រទុយហ្គាល់ត្រូវបានគេជឿថាជាជនស្ចឹមប្រទេសដំបូងគេដែលបានសំលឹងមិនដាក់ភ្នែកទៅលើភាពអស្ចារ្យនៃប្រាសាទអង្គរ នាពេលទស្សនាក្នុងអំឡុងសតវត្សទី១៦។ ទោះបីយ៉ាងណាក៏ដោយ កិត្តិយសធំបំផុតចំពោះការរកឃើញអង្គរបានធ្លាក់ទៅអ្នកភូមិសាស្ដ្រជនជាតិបារាំងឈ្មោះ ហង់រី មូហូត (Henri Mouhot) ដែលបានមកទស្សនាអង្គរឆ្នាំ១៨៦០ ដែលបានតំកល់ទុកនូវឯកសារនាទីក្រុងប៉ារីសក្រាយមរណភាពក្នុងឆ្នាំ១៨៦៨។ ក្នុងសតវត្សទី ១៩និង២០ បេសកកម្មរបស់បារាំងជាច្រើនបានមកទស្សនាប្រាសាទ និង ធ្វើការកាប់ឆ្ការសំអាតព្រៃពីប្រាសាទ ហើយដែលបានប្រមូលនូវឯកសារយ៉ាងច្រើនបំផុត។ ក្នុងឆ្នាំ ១៩០៧ ប្រទេសថៃ បានប្រគល់ទឹកដីអង្គរមកអោយខ្មែរគ្រប់គ្រងវិញ ហើយនៅក្នុងនាំនោះហើយដែលភ្ញៀវទេសចរបានមកទស្សនាជាលើកដំបូង។ ប្រសិនបើពេលមានកំនត់អ្នកទស្សនាអាចជ្រើសរើសតាមវង់តូចដែលរួមមានទីក្រុងរបស់ស្តេច គឺអង្គរធំដែលមានប្រាសាទជាច្រើន ប្រាសាទអង្គរវត្ត ស្រះស្រង់ និងរមណីយដ្ឋានជាច្រើនទៀត។ ការបន្តដំនើរទស្សនាទៅវង់ធំគេនឹងបានឃើញប្រាសាទមួយចំនួនផ្សេងទៀតនិងបារាយណ៍នៅសម័យអង្គរ។ ប្រសិនបើពេលវេលាអនុញ្ញាតិ ភ្ញៀវទេសចរអាចទស្សនាប្រាសាទល្បីឈ្មោះដូចជាប្រាសាទបន្ទាយស្រី ឬប្រាសាទបន្ទាយសំរ៉ែ ដែលស្ថិតនៅឆ្ងាយពីប្រាសាទនៅតំបន់អង្គរបន្តិច។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តសៀមរាប

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply