ខេត្តស្វាយរៀងជាខេត្តមួយដែលស្ថិតនៅបំបន់ភាគអាគ្នេយ៍ (ខាងត្បូងឈៀងខាងកើត) នៃប្រទេសកម្ពុជា។ ទីក្រុងរបស់ ខេត្តស្វាយរៀង ឈ្មោះ ទីក្រុងស្វាយរៀង ។
ខេត្ដស្វាយរៀង ឋិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ជាប់ព្រំប្រទល់ដែនវៀតណាម ដែលមានច្រកព្រំដែនអន្ដរជាតិមួយល្បីឈ្មោះគឺច្រកព្រំដែនបាវិត ឋិតនៅចម្ងាយប្រមាណ៤៨គីឡូម៉ែត្រពីទីរួមខេត្ដស្វាយរៀង។ ធ្វើដំណើរតាមផ្លូវជាតិលេខ១ចម្ងាយប្រមាណ១២២គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ។ បាវិតជាច្រកដ៏សំខាន់សម្រាប់ចរាចរផ្លូវគោក ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺកម្ពុជានិងវៀតណាម ជាពិសេសគឺទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ។ ក្រៅពីការបង្កើតជាតំបន់កំសាន្ដហើយ តំបន់នេះនៅមានផ្សារណាត់ដែលមានទំនិញគ្រប់ប្រភេទជាផលិតផលក្នុងស្រុក និងផលិតផលពីប្រទេសវៀតណាម។ ច្រកព្រំដែនបាវិតគឺជាមជ្ឈមណ្ឌលទេសចរ ដែលទាក់ទាញភ្ញៀវទេសចរបានច្រើនជាងគេក្នុងចំណោមតំបន់កំសាន្ដក្នុងខេត្ដនេះ។
អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តស្វាយរៀង
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖