Posted on Leave a comment

តើពាក្យ «បំព្រៃ» មានន័យដូចម្ដេច ?

បំព្រៃ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យទៅជាព្រៃ គឺយកអ្វីៗមានមែកឈើជាដើមមកដាក់ឲ្យទើសទែងដូចជាព្រៃ : យកមែកឈើមកដាក់រាយបំព្រៃ ។ ( ព. ប្រ. ) បំព្រៃជាតិ គឺញ៉ាំងជាតិរបស់ខ្លួនឲ្យប្រហែលដូចជាព្រៃ ។ បំព្រៃប្រទេស គឺធ្វើប្រទេសរបស់ខ្លួនឲ្យប្រហែលដូចជាព្រៃ ។ បំព្រៃលោក គឺញ៉ាំងលោកឲ្យប្រហែលដូចជាព្រៃ : ព្រះសម្ពុទ្ធទ្រង់ប្រទានព្រះឱវាទថា ន សិយា លោកវឌ្ឍនោ “កុំធ្វើខ្លួនឲ្យជាមនុស្សបំព្រៃលោក”, មានអត្ថន័យថា កុំប្រព្រឹត្តអាក្រក់ហួសហេតុឲ្យមានខ្លួនប្រហែលដូចជាព្រៃទ្រុបទ្រុលឬប្រហែលដូចជាចម្រូងចម្រឹង, ប្រហែលដូចជាដង្គត់ក្នុងលោកឲ្យគេទើសមុខទើសក្រោយ ឲ្យគេពិបាកចិត្តគំនិតអួអាប់ចំបែងរាល់គ្នា : មនុស្សបំព្រៃលោក ។ ព. ផ្ទ. មនុស្សបំភ្លឺលោក ( ព. ពុ. ) ។ ល ។ (មើលក្នុងពាក្យ បំភ្លឺ ទៀតផង) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply