Posted on Leave a comment

តើពាក្យ «ប៉ាក់ខ្ទៀវស្លាបខៀវ» មានន័យដូចម្ដេច ?


ប៉ាក់ខ្ទៀវស្លាបខៀវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៨-២០.៥ ស.ម។ ពេញវ័យ: បន្ទូលក្បាលឆ្នូតខ្មៅ ឆ្នូតកាត់តាមភ្នែកពណ៌ខ្មៅ ចិញ្ជើម និងបំពង់ក ខ្នងពណ៌បៃតង គែមលើនៃស្លាបពណ៌ខៀវ មានដៅសលើស្លាបសងខាង ផ្នែកគូថពណ៌ក្រហម ។ មិនទាន់ពែញវ័យ: ក្បាល និងផ្នែកខ្នងពណ៌ស្រអាប់ ។ ទីជំរក: ព្រៃស្បោង ព្រៃចំរុះ ព្រៃឬស្សី ។ របាយ: វត្តមាននៅរដូវប្រាំង និងសំបូរគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ មេសាដល់ខែសីហា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply