ប៉ិត
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាត់, ច្រាសឬចិតបញ្ឆិតជម្រាលឲ្យជ្រេទាបចុះជាងផ្នែកម្ខាង ។
ឧទាហរណ៍៖ ប៉ិតជ្រុងតុ, ប៉ិតចុងផ្ទោង ។
ប្រើជា កិ. វិ. ក៏បាន ។
ឧទាហរណ៍៖ អារប៉ិត, ឈូសប៉ិត ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះផ្ទះមួយបែប ទីទៃពីផ្ទះកន្តាំង, ទីទៃពីផ្ទះរោងដោល គឺមានសណ្ឋានដូចគេប៉ិតត្រង់ចុងមេដំបូលទាំងពីរខាង ។
ឧទាហរណ៍៖ ផ្ទះប៉ិត ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖