ប៉េងប៉ោះ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិដើមទាបមួយពួកជាដំណាំក៏មាន ដុះឯងក៏មាន ផ្លែប្រើជាបន្លែជាដើម។
ជាតិណជាតិ កំពស់៣០-៨០ស.ម ដុះនៅអាមេរិចខាងត្បូង គេនាំមកដាំក្នុងទ្វីបអាស៊ី ពីសតវត្សទី១៧ ឥឡូវគេដាំគ្រប់ប្រទេសលើសកលលោក ដើម្បីយកស្លឹកខ្ចីៗ និងផ្លែធ្វើជាអាហារ។ នៅប្រទេសខ្មែរស្លឹកខ្ចីៗសម្រាប់ធ្វើសម្ល។ ផ្លែក៏គេប្រើធ្វើម្ហូបផ្សេងៗដែរ ឫមួយបរិភោគ ឆៅជាបន្លែ។ គេតែងយកផ្លែទុំធ្វើអាហារប្រអប់។ ផ្លែវាច្រើនយ៉ាងណាស់ ផ្លែតូចៗដូចម្រាមដៃ (ពូជតឿ) គេប្រើជាថ្នាំបញ្ចុះ និងជាថ្នាំព្យាបាលជំងឺរបេង និងគ្រុនសន្ឋំ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖