ប្រជា
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បជា ) ពពួកសត្វ; ពពួកជន ។ ប្រជាករ ឬ ប្រជាជន ( —ជន់ ) ពួកជនចំណុះប្រទេស ។ ប្រជាជាតិ ជាតិនៃមនុស្សដែលមានវង្សត្រកូលនិងភាសាជាមួយគ្នា ។ ប្រជាធិបតី ( —ប៉ៈដី ) អធិបតីរបស់ប្រជា ( ព្រះរាជា ) ។ ប្រជាធិបតេយ្យ ( —ប៉ៈតៃ ) ភាពនៃប្រទេសដែលមានប្រជារាស្ត្រជាអធិបតី គឺប្រទេសឬរដ្ឋបាលដែលមានប្រជាជនជាធំក្នុងការរើសតំណាងរបស់ខ្លួន ឲ្យជាអ្នកសម្រេចកិច្ចការក្នុងប្រទេស , . . . ។ ប្រជានិករ ពួកប្រជារាស្ត្រ, ពួកមនុស្ស ។ ប្រជាពលរដ្ឋ ពលរដ្ឋគឺប្រជាជន ឬប្រជាជនដែលជាពលរដ្ឋ ។ ប្រជាភិថុតិ ( —ភិថុត ) ការបញ្ជោរឬការបញ្ចើចលើកជើងប្រជារាស្ដ្រ ។ ប្រជាភិបាល អ្នកគ្រប់គ្រងរក្សាប្រជាជន ( ព្រះរាជា ) ។ ប្រជាភិវឌ្ឍន៍ ការលូតលាស់ដុះដាលរបស់ប្រជារាស្ដ្រ; ការបណ្ដុះបណ្ដាលមនុស្ស, សត្វ ត្រង់តំបន់ដែលមិនធ្លាប់មានក្នុងកាលមុនឲ្យកើតមានឡើង, ឲ្យបានរីកចម្រើនឡើងជាលំដាប់ ។ ប្រជាមតិ ( —មៈតិ ) មតិឬយោបល់ប្រជារាស្ត្រ ។ ប្រជាមានិត គុ. ដែលប្រជាជនចូលចិត្តស្រឡាញ់រាប់អាន; ដែលទាក់ទងដល់ប្រជារាស្ដ្រ, ដែលមានផលប្រយោជន៍ដល់បណ្ដាជនទួទៅ : រដ្ឋាភិបាលប្រជាមានិត ។ ប្រជារាស្ដ្រ ឬ រាស្ដ្រប្រជា ពួកជនចំណុះដែន ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖