ប្រតិស្ឋ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ប្រតិឞ្ឋ; បា. បតិដ្ឋ ) មើលពាក្យ ប្រតិដ្ឋ ។ ខ្មែរយើងច្រើនតែប្រើពាក្យ ប្រតិស្ឋ នេះផ្សំភ្ជាប់ពីខាងដើមពាក្យ អធិស្ឋាន ថា ប្រតិស្ឋអធិស្ឋាន គឺបញ្ចេញវាចាឮៗឬខ្សឹបៗ តាំងសេចក្ដីប្រាថ្នាក៏មាន, ឧទ្ទិសភាគផលកុសលជូនឆ្ពោះទៅបុព្វបុរសដែលចែកឋានទៅហើយក៏មាន, បន់ស្រន់សូមឲ្យបានសម្រេចផលតាមបំណងក៏មាន, លាបំណន់ក៏មាន, តាំងសច្ចាធិដ្ឋានសំបូងសង្រូងក៏មាន
ឧទាហរណ៍៖ ហ៏ យើងនាំគ្នាប្រតិស្ឋអធិស្ឋានទៅ ! ; ខ្ញុំបានអុជទៀនធូប ប្រតិស្ឋអធិស្ឋានរួចសព្វគ្រប់ហើយ ។ ( និយាយថា ប្រតិស្ឋអធិដ្ឋាន ក៏បាន ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖