ប្រម៉ា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាល-ដងខ្លួន 635-725 ម.ម, ទំនង់ 8 គ.ក ។ -ភិនភាគ៖ ប្រម៉ាជាប្រភេទសត្វកកេរធំមួយក្នុងចំណោម សត្វកកេរផ្សេងៗទៀត និងមានដងខ្លួនខ្លី ត្រចៀកតូច ។ ខ្នងនិងកន្ទុយ មានរោមបន្លាធំៗនិងវែងៗ ។ -ជីវសាស្ត្រ៖ វារស់នៅគ្រប់ប្រភេទនៃព្រៃ ក្នុងរូងដីស្ងួត ។ ជាសត្វឆាប់ផ្អើល និងទំលាប់ចេញរកស៊ីយប់ ។ -របាយ និងស្ថានភាព៖ ជាប្រភេទសត្វមានជាមធ្យម ស្ទើរគ្រប់ទីកន្លែង និងត្រូវបានហាមឃាត់ការបរបាញ់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖