Posted on Leave a comment

តើពាក្យ «ប្រយោគវិបត្តិ» មានន័យដូចម្ដេច ?


ប្រយោគវិបត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បយោគវិបត្តិ ) ការមិនបរិបូរដោយកាយប្រយោគនិងវចីប្រយោគគឺសភាពនៃបុគ្គលដែលអ្នកធំស្អប់ឬដែលអ្នកធំមិនស្គាល់ ក៏ឃ្វាងចាកការឧបត្ថម្ភនៃអ្នកធំ
ឧទាហរណ៍៖ ប្រយោគវិបត្តិជាភាពរារាំងបាំងមុខកុសលមិនឲ្យចេញមុខផ្ដល់ផលដល់បុគ្គលអ្នកបំពេញការកសាងបានឡើយ ( ពាក្យព្រះអភិធម្មពុទ្ធសាសនា ) ។

                    ការខ្ជិលច្រអូសមិនខំប្រឹងប្រែងប្រកបកិច្ចការ ។ ព. ផ្ទ. ប្រយោគសម្បត្តិ ឬ ប្រយោគសម្បទា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply