Posted on Leave a comment

តើពាក្យ «ប្រវាស់» មានន័យដូចម្ដេច ?


ប្រវាស់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចូលហ៊ុនរកស៊ីចែកប្រយោជន៍គ្នា ដោយអ្នកមួយមានរបស់ អ្នកមួយមានតែកម្លាំងទទួលកាន់ការ ។
ឧទាហរណ៍៖ ខ្ញុំមានស្រែច្រើនណាស់ ប៉ុន្ដែក្នុងឆ្នាំនេះធ្វើខ្លួនឯងតែស្រែធំៗដប់ទេ ក្រៅពីនោះប្រវាស់ឲ្យគេទាំងអស់ ។ រកស៊ីដោយប្រវាស់ប៉ះប៉ុន រកស៊ីដោយប្រវាស់ផ្សែផ្សំទប់ទល់មិនឲ្យតែខ្វះខាត ។ កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា ( ពាក្យបុរាណហាម ព្រោះការធ្វើស្រែប្រវាស់ និងការសង់ផ្ទះចូលគ្នានោះ តែងតែមានរឿងឈ្លោះទាស់ទែងគ្នា ) ។

                          ចូលហ៊ុនរកស៊ី ដោយភាគីម្ខាងមានរបស់ទ្រព្យ ភាគីម្ខាងទៀតមានកម្លាំងពលកម្ម និងមធ្យោបាយផ្សេងៗ ទទួលអនុវត្តការងារ ហើយបែងចែកផលប្រយោជន៍តាមការព្រមព្រៀង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply