Posted on Leave a comment

តើពាក្យ «ប្រសព្វ» មានន័យដូចម្ដេច ?


ប្រសព្វ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ប្រ + សវ ឬ សវន; បា. ប + សវ ប្រើជា ន. “ការធ្វើហោមពិធី; ការបានសម្រេចប្រយោជន៍; ការបានប្រទះ; ការសម្រាលកូន . . .” ) ចួបប្រទល់មុខគ្នា; រួមចិត្តគំនិតគ្នា; នៅរួមសុខទុក្ខនឹងគ្នា ។
ឧទាហរណ៍៖ ប្ដីប្រពន្ធគេទាំងពីរនាក់នុះ មានអធ្យាស្រ័យល្អណាស់ តាំងពីប្រសព្វគ្នាមក មិនដែលឮឈ្លោះទាស់ទែងខ្វែងគំនិតគ្នាដល់ម្ដងសោះឡើយ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានមុខប្រទល់រួមចូលគ្នា ។
ឧទាហរណ៍៖ ទន្លេប្រសព្វមុខ; ទឹកប្រសព្វគ្នា ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានមុខប្រទល់រួមចូលគ្នា ។
ឧទាហរណ៍៖ ទន្លេប្រសព្វមុខ; ទឹកប្រសព្វគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply