Posted on Leave a comment

តើពាក្យ «ប្រស្រ័យ» មានន័យដូចម្ដេច ?


ប្រស្រ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រឝ្រយ ឬ ប្រាឝ្រយ; បា. បស្សយ ) សេចក្ដីស្នេហា, ស្រឡាញ់, រាប់អាន; សេចក្ដីគោរព; ដំណើរត្រូវអធ្យាស្រ័យគ្នា ។
ឧទាហរណ៍៖​​​ មានប្រស្រ័យនឹងគ្នា, ធ្លាប់មានប្រស្រ័យនឹងគ្នា ។

                      ខ្មែរប្រើជា កិ. ឬ កិ. វិ. ថា “រាប់អាន; រាប់រក, រាក់ទាក់, សំណេះសំណាល” ក៏បាន ។
ឧទាហរណ៍៖ ត្រូវប្រស្រ័យនឹងគ្នា, ធ្លាប់ប្រស្រ័យនឹងគ្នា; និយាយប្រស្រ័យនឹងគ្នាទៅវិញទៅមក ( ប្រើជា ប្រាស្រ័យ ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply