Posted on Leave a comment

តើពាក្យ «ប្រឡៃសក» មានន័យដូចម្ដេច ?


ប្រឡៃសក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រួយ​ឈើ​មាន​អម្ពិល​ជាដើម ដែល​លាស់​បោះ​ទង​ និង​តួ​ត្រួយ​វែង​ៗ សំយុង​ចុះ​ស្រយម​ៗ​ក្នុង​ខែ​វស្សា​ខុស​រដូវ​លាស់។
ឧទាហរណ៍៖ ចាស់​ទុំ​តំណាល​ថា បើ​ក្នុង​ខែ​វស្សា​ឆ្នាំ​ណា អម្ពិល​ត្រួយ​ប្រឡៃសក​ច្រើន ឆ្នាំ​នោះ​មាន​ភ្លៀង​ចុង​ឆ្នាំ​ច្រើន អ្នក​ធ្វើ​ស្រែ​ច្រើន​តែ​ច្រូត​ស្រូវ​ត្រាំ​ទឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply