Posted on Leave a comment

តើពាក្យ «ប្រុង» មានន័យដូចម្ដេច ?


ប្រុង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បម្រុង​ទុក ប្រយ័ត្ន​ទុក​មុន ។
ឧទាហរណ៍៖  ប្រុង​ខ្លួន ប្រុង​ស្មារតី ។

                      ផ្គង​បំណង​ទុក​មុន ។
ឧទាហរណ៍៖ ប្រុង​នឹង​ទៅ ប្រុង​នឹង​ឲ្យ។

                      ផ្គូផ្គង ផ្សំ ។
ឧទាហរណ៍៖ ប្រុង​គ្រឿង​ផ្ទះ។

 ប្រុង​ប្រៀប រៀប​ប្រុង​ទុក​ជាមុន​ឬ​ប្រុង​ទុក​តាម​របៀប​កិច្ចការ។ ប្រុងប្រែង ប្រុង​ប្រយ័ត្ន​ទុក​ជាមុន។ គ្រឿង​ប្រុង (ម. ព. ទព្វសម្ភារៈ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply