Posted on Leave a comment

តើពាក្យ «ប្រៀប» មានន័យដូចម្ដេច ?


ប្រៀប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធៀប ប្រដូច។ ប្រៀបធៀប ធៀប​ប្រដូច ប្រដូច​ដោយ​ធៀប​គ្នា​។ ប្រៀប​ផ្ទឹម ផ្ទឹម​ប្រដូច​គ្នា។ ប្រៀបប្រាយ ដែល​ផ្សែផ្សំ​ប្រដូច​គ្នា : និយាយ​ប្រៀបប្រាយ; សម្ដី​ប្រៀប។ ពាក្យ​ប្រៀប ពាក្យ​ប្រដូច។ ចាញ់​ប្រៀប​គេ ចាញ់​គេ​ដោយ​ការ​ប្រៀប​ផ្ទឹម គឺ​បើ​ប្រៀប​ផ្ទឹម​នឹង​គេ​ឃើញ​ថា​អន់​ជាង​គេ ដោយ​កល​ឧបាយ​ណា​មួយ ចាញ់​កល​ឧបាយ​គេ។ មាន​ប្រៀប​លើ​គេ មាន​តម្លែ​លើ​គេ​ដោយ​ការ​ប្រៀប​ផ្ទឹម គឺ​បើ​ប្រៀប​ផ្ទឹម​នឹង​គេ ឃើញ​ថា​គ្រាន់​បើ​ជាង​គេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply