Posted on Leave a comment

តើពាក្យ «ប្រែ» មានន័យដូចម្ដេច ?


ប្រែ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រឡប់, ងាក, បែរ, ឃ្លាតចាកប្រក្រតី; ផ្លាស់; បំបែរ; បង្វែរ; ក្លាយ : ប្រែខ្លួន បំបែរខ្លួនឲ្យត្រឡប់ពីម្ខាងទៅម្ខាង; ប្រែគំនិត ផ្លាស់គំនិត; ប្រែចិត្ត ងាកចិត្ត; ប្រែទំនុក ផ្លាស់ទំនុក; ប្រែធាតុ បង្វែរធាតុឲ្យបែរផ្សេងចាកប្រក្រតីដើម; ប្រែប្រួល ប្រែចុះប្រែឡើង ឬប្រែត្រឡប់ខុសពីប្រក្រតីដើម; ប្រែពាក្យ ឬ ប្រែសម្ដី បំបែរពាក្យឬសម្ដីឲ្យឃ្លាតខុសពីដំណើរដើម; ប្រែភាសា ស្រង់សេចក្ដីពីភាសាមួយជាភាសាផ្សេង ។ ប្រែរយ ន. គម្ពីរ, សាស្ដ្រាដែលអ្នកប្រាជ្ញបានប្រែចេញពីបាលី ចងក្រងជាពាក្យរាយ ពុំមែនជាពាក្យកាព្យទេ ប៉ុន្ដែមានចួនរណ្ដំជាកម្រងកែវខ្លះដោយអន្លើៗ : គម្ពីរប្រែរយ , សាស្ដ្រាប្រែរយ ។ ប្រែរៀងសេចក្ដី កិ. ប្រែពីភាសាមួយមកជាភាសាមួយ ដូចជាប្រែពីបាលីមកជាខ្មែរជាដើម, ក្នុងប្រយោគនីមួយៗ មួយសង្កាត់ៗ បណ្ដោយពីខាងដើមរៀងទៅតាមដំណើរសេចក្ដីមកជាខ្មែរ ។ ព. ផ្ទ. ប្រែលោតប្រយោគ ។ ប្រែលោតប្រយោគ ( —យោក ) កិ. ប្រែពីបាលីឬពីសំស្ក្រឹតក្នុងប្រយោគមួយៗមកជាខ្មែរ ដោយលោតផ្លោះតាមដំណើរសេចក្ដីខ្មែរ ។ ព. ផ្ទ. ប្រែរៀងសេចក្ដី ។ ប្រែសាច់ប្រែឈាម ក្លាយសាច់ឈាមឃ្លាតខុសពីភាពមុន ។ ប្រែសម្បុរ ក្លាយសម្បុរខុសពីប្រក្រតីដើម ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply