Posted on Leave a comment

តើពាក្យ «ប្អូន» មានន័យដូចម្ដេច ?


ប្អូន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ទីទៃ​ពី​បង គឺ​អ្នក​កើត​ក្រោយ ដែល​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ​ក្រោយ ដែល​មាន​អាយុ​តិច​ជាង​បង
ឧទាហរណ៍៖ ប្អូន​ប្រុស ប្អូន​ស្រី ប្អូន​បង្កើត ប្អូន​បង្កើត​ពោះ​មួយ ប្អូន​បង្កើត​ម្ដាយ​ទីទៃ; ប្អូន​បង្កើត​ឪពុក​ទីទៃ; ប្អូន​ថ្លៃ​ប្រុស ប្អូន​ថ្លៃ​ស្រី; ប្អូន​ជីដូន​មួយ ប្អូន​ជីទួត​មួយ ប្អូន​ជីលួត​មួយ ប្អូន​ធម៌ ប្អូន​សុំ…។ ពាក្យ​ទំយើ​ថា អូន (ម. ព. បង ទៀត​ផង)។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះអនុជ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply