Posted on Leave a comment

តើពាក្យ «ផលិតផល» មានន័យដូចម្ដេច ?


ផលិតផល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ផលិត + ផល ) ផលដែលធ្វើបានសម្រេចហើយ គឺផលដែលកើតបានមកពីការប្រកបមុខរបរផ្សេងៗ មានកសិកម្មនិងឧស្សាហកម្មជាដើម ( បារ. Product ) ។
ផលដែលបង្កើត ដែលធ្វើបាន គុណប្រយោជន៍ វត្ថុដែលផ្សំបង្កើត ។

👉ថ្នាក់ពាក្យជា គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. វិធីសាស្ត្រនៃការទទួលបានជាទំនិញ រួមទាំងដាំដុះ ការជីករ៉ែ ច្រូតកាត់ ចិញ្ចឹមបង្កាត់ពូជ ចម្រាញ់ចេញ ប្រមូលផល ជ្រើសរើស ចាប់ នេសាទ លម្អ បរបាញ់ ផលិតកម្ម កែច្នៃ ឬដំឡើង។ ២. ទ្រព្យរបស់ទាំងអស់ ទោះជាមានដើមកំណើតបណ្ដាលដោយផ្ទាល់ ឬដោយប្រយោលមកពីការប្រព្រឹត្តបទល្មើសណាមួយ ដូចមានចែងក្នុងកថាខណ្ឌទី១ មាត្រា៣ នៃអនុសញ្ញានេះ ឬទ្រព្យរបស់ដែលបានមកដោយផ្ទាល់ ឬដោយប្រយោល ដោយប្រព្រឹត្តបទល្មើសនោះ។ ៣. ផលិតផលដែលទទួលបានទាំងស្រុង/ផលិតបានទាំងស្រុង ឬកំពុងធ្វើកម្មន្តសាល បើទោះបីវាត្រូវបានបម្រុងទុកសម្រាប់ប្រើប្រាស់នៅពេលក្រោយក្នុងប្រតិបត្តិការកម្មន្តសាលមួយទៀតក្តី។
ទំនិញ ឬសេវាដែលបានបង្កើតឡើងដើម្បីបំពេញតម្រូវការអតិថិជនដោយអាចរួមបញ្ចូលទាំងព័ត៌មានអំពីធាតុផ្សំ អត្ថប្រយោជន៍ លក្ខណៈពិសេសរបៀបប្រើប្រាស់។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply