Posted on Leave a comment

តើពាក្យ «ផ្តៅរពាក់, រពាក់» មានន័យដូចម្ដេច ?


ផ្តៅរពាក់, រពាក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិ ឬស្ទើរវល្លិ មានមែកប្រវែង ២-៤ម ដុះក្នុងព្រៃគុម្ពោតជិតផ្ទះនៃប្រទេសខ្មែរ និងវៀតណាមខាងត្បូង។ ផ្លែបរិភោគបាន តែច្រើនតែក្មេងៗទេដែលបេះញ៉ាំ។ មែកគេប្រើវេញខ្សែ និងទុកត្បាញធ្វើល្អី កញ្ជ្រែង កន្ត្រក ។ល។ ឫសគេធ្វើថ្នាំបញ្ចុះលាមក និងបញ្ចុះឈាម។ ពេទ្យសត្វប្រើឫសរពាកថ្វើថ្នាំរំងាប់រោគសេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply