ផ្ទាល់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យទាល់ពាក្យទាល់សម្ដី។
ឧទាហរណ៍៖ និយាយកុហកដូច្នេះ បានជាគេផ្ទាល់ឲ្យ រកហើបមាត់មិនរួច, អញដឹងពុតវាអស់ហើយ ចាំមើលអញផ្ទាល់វាម្តង ។
ផ្ទញ់ផ្ទាល់ គឺ ផ្ទញ់ឲ្យទាល់សេចក្ដី ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំពោះ, តទល់ចំពោះតែមួយនិងមួយ, ចំពោះតែខ្លួនមួយ, ដោយខ្លួនឯង។
ឧទាហរណ៍៖ ឲ្យផ្ទាល់ខ្លួន, ទទួលផ្ទាល់ដៃ, និយាយផ្ទាល់មាត់, ធ្វើការផ្ទាល់ខ្លូន ។
រៀនផ្ទាល់មាត់ ឬ រៀនផ្ទាល់ពីមាត់ រៀនតពីមាត់គ្រូ គឺគ្រូប្រាប់ឲ្យថាតាម ឲ្យរៀនទនេ្ទញ ដោយឥតមានគម្ពីរ ឬក្បូនអ្វីសម្រាប់អានទន្ទេញ។
ឧទាហរណ៍៖ ខ្ញុំចេះអាគមនេះ ដោយរៀនផ្ទាល់មាត់គ្រូ ( ម. ព. មុខបាឋ ទៀតផង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖