Posted on Leave a comment

តើពាក្យ «ផ្ទី» មានន័យដូចម្ដេច ?


ផ្ទី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅពួកមួយ មានបន្លាខ្លះឥតបន្លាខ្លះ។
ឧទាហរណ៍៖ ផ្ទីបន្លា, ផ្ទីអាចម៍មាន់, ផ្ទីថ្ម . . .។

                     ឈ្មោះប្រទាលមួយប្រភេទ កម្ពស់ ១-១.៣ម​ ដុះក្នុងព្រៃធំ ឬព្រៃល្បោះនៃអាស៊ីផ្នែកអាគ្នេយ៍។ មើមប្រើជាគ្រឿងសម្ល ​ឬគ្រឿងជ្រក់ជាដើមបាន។ តាមក្បួនឱសថបុរាណ មើមជាថ្នាំលើកកម្លាំង និងសំអាតឈាម។ គេអាចត្រាំមើមក្នុងស្រា សំរាប់ផឹកព្យាបាលដំណើររសាប់រសល់ វិលមុខ ចង់ខ្យល់គរ។ ជាថ្នាំលើកកម្លាំងនារីទើបសម្រាលកូន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply