Posted on Leave a comment

តើពាក្យ «ផ្នោះក្រាន» មានន័យដូចម្ដេច ?


ផ្នោះក្រាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈសត្វចតុប្បាទត្រង់ខាងចុងគល់ភ្លៅ គឺត្រង់ប៉ែកខាងលើបំផុតនៃជើងក្រោយទាំងពីរ មានសណ្ឋានស្រដៀងនឹងទ្រង់ទ្រាយនៃផ្នោះចង្ក្រាន។
ឧទាហរណ៍៖ ផ្នោះក្រានគោ, ផ្នោះក្រានក្របី ។

                      ឈ្មោះចំណាប់ដែលអ្នកមួយនៅពីខាងក្រោយខ្នង លូកដៃទាំងពីរចាប់ដៃទាំងពីររបស់អ្នកមួយស៊កព័ទ្ធប្រទាស់ដៃនឹងដៃ ហាក់ដូចគេបោះផ្នោះចង្ក្រានឲ្យមាំរឹងរើមិនរួច។
ឧទាហរណ៍៖ បោះផ្នោះក្រានជាប់ ឬ ចាប់បោះផ្នោះក្រានជាប់ ។ កិ.ចាប់ជាប់ដោយចំណាប់មាំដែលហៅថាផ្នោះក្រាន ។

                      ឈើ៤កំណាត់ដែលផ្គុំចុងភ្ជាប់គ្នាទាំង៤ជ្រុងធ្វើជាក្របឬជារបាំងរាំងគំនរដីដែលលើកធ្វើជាចង្រ្កាន។
ឧទាហរណ៍៖ បោះផ្នោះចង្ក្រាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply