Posted on Leave a comment

តើពាក្យ «ផ្សា» មានន័យដូចម្ដេច ?


ផ្សា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈឺចាប់ពើតរោលរាលឆៀបៗដោយមុខសស្រ្តា, របួស, ដាច់, រលាត់, ប៉ះពាល់ត្រូវ, ប្រទះនឹងជាតិជូរ, ប្រៃ, ហឹរ…។ ផ្សាខ្លោច ឬ ខ្លោចផ្សា កើតទុក្ខសង្រេងដោយសេចក្តីស្ដាយស្រណោះឬដោយសេចក្ដីអាល័យហាក់ដូចជាឆេះខ្លោចឈឺផ្សាក្នុងចិត្ត ។
ផ្សងតាមកម្ម, ផ្សងព្រេង; ទ្រាំទ្រ, ទ្រាំអត់; កាន់ក្ដីសន្តោសតាមមានតាមបាន។
ឧទាហរណ៍៖ ផ្សាជាអ្នកកម្សត់ទុគ៌ត ( ម. កណ្ឌមហារាជបព្វៈ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឈឺចាប់ពើតរោលរាលឆៀបៗដោយមុខសស្រ្តា, របួស, ដាច់, រលាត់, ប៉ះពាល់ត្រូវ, ប្រទះនឹងជាតិជូរ, ប្រៃ, ហឹរ…។ ផ្សាខ្លោច ឬ ខ្លោចផ្សា កើតទុក្ខសង្រេងដោយសេចក្តីស្ដាយស្រណោះឬដោយសេចក្ដីអាល័យហាក់ដូចជាឆេះខ្លោចឈឺផ្សាក្នុងចិត្ត ។
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ( ព. បុ. ) ព្រោះ, ហេតុតែ, ដោយហេតុ; តាមតែ, តាមតែចង់, ព្រោះតែចំណង់។
ឧទាហរណ៍៖ ផ្សានឹងបានចង់តែនឹងបាន ។ (ព. កា. ) : លោកថាស្រីនោះ ចិត្តអាក្រក់ស្មោះ ស្អប់ដំបូន្មាន ផ្សាដោយសារចិត្ត ទុច្ចរិតសន្តាន បង្ហិនធនធាន ចើកអាសមាយា។… ( កាព្យច្បាប់ស្រីជាព្រះរាជនិពន្ធនៃ ព្រះបាទសម្តេចព្រះហរិរក្សរាមា…) ។ មើលក្នុងពាក្យ ស្រី ទៀតផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply