ផ្សំ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រកបជាមួយគ្នា, ធ្វើឲ្យរួមគ្នា, ធ្វើឲ្យសម, ឲ្យល្មម, សម្រួលឲ្យកើតការ។
ឧទាហរណ៍៖ យកពីនេះខ្លះពីនោះខ្លះមកផ្សំគ្នា, ផ្សំគ្រឿងសម្ល, ផ្សំសាច់ឈើ ។
ផ្សំផ្គុំ ( ម. ព. ផ្គុំ ) ។ ផ្សំសាច់ សម្រួលឲ្យតែខាងសម; កាន់ជើងដោយផ្សំសម្រួលឲ្យខាងតែបានត្រូវបានល្អ។
ឧទាហរណ៍៖ និយាយផ្សំសាច់ ។ និយាយផ្សំស៊ី និយាយចាក់បណ្តោយឬអែបអបឲ្យតែខាងបានស៊ី ។ ផ្សែផ្សំ ( ម. ព. ផ្សែ ) ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគ្រឿងតម្បាញមួយប្រភេទមានសណ្ឋានបួនជ្រុង ដាក់លើប្រគាបក្បាលសសរកីទាំងពីរ សម្រាប់មូរសាច់សំពត់ដែលត្បាញបានហើយ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖