Posted on Leave a comment

តើពាក្យ «ផ្អូក» មានន័យដូចម្ដេច ?


ផ្អូក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្នកដល់, ភ្នកគិតដល់, ភ្នកនឹក។
ឧទាហរណ៍៖ ផ្អូកនឹក ។

                      ផ្អូកផ្អឹះ ឬ ផ្អូកផ្អើះ ភ្នកនឹកដល់ក៏កើតមានសេចក្តីតឹងចិត្តផ្អឹះៗ ។ (ព. កា. )
ឧទាហរណ៍៖ មានចិត្តផ្អូកផ្អឹះ តានតឹងទង្គឹះរសាប់រសល់ ព្រោះតែភ្នកនឹក រលឹកទៅដល់ បិតាទុព៌ល មានគុណធ្ងន់ក្រៃ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសាច់បាក់គាំរមាសខាងក្នុង។
ឧទាហរណ៍៖ ឈើសាច់ផ្អូក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply