Posted on Leave a comment

តើពាក្យ «ពន់» មានន័យដូចម្ដេច ?


ពន់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកម្ពស់ ១៥-២០ម ដុះក្នុងព្រៃក្រាស់ស្ងួត នៃប្រទេសកម្ពុជាខាងត្បូង វៀតណាមខាងត្បូង និងឧបទ្វីបជ្វា។ ឈើពណ៌លឿងមានតម្លៃសម្រាប់សង់ផ្ទះ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស. ពន អ. ថ. ផុន ប្រើជា កិ. ” រួច, របូត; កើន, ហួស ” ) ហួស, ក្រៃ, លើសលន់; ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ប្រមាណ, ពេក ថា
ឧទាហរណ៍៖ ពន់ប្រមាណ គឺហួសប្រមាណ; ពន់ពេក ឬ ពេកពន់ គឺហួសពេក, ពេកណាស់ (ច្រើនប្រើតែក្នុងកាព្យ) : មានទឹកជំនន់ ខ្លាំងក្រៃពេកពន់ ធំពន់ប្រមាណ ជន់សាយលិចវាល លិចទាំងភូមិឋាន អ្នកភូមិសឹងបាន ក្ដីព្រួយគ្រប់គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply