ពន្លៃ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលដើមរឹង មានមើមសម្បុរលឿងខ្ចី ក្លិនប្រហើរ មានរសហាងប្រហាត គេដាំសម្រាប់ធ្វើជាឱសថផ្សេងៗ ឬប្រើជាគ្រឿងសម្លក៏បានខ្លះ; មានពន្លៃមួយប្រភេទផ្សេងទៀត មើមសម្បុរខ្មៅ ហៅថា ពន្លៃខ្មៅ សម្រាប់ប្រើជាឱសថ ។
ស្រូវពន្លៃ ស្រូវមួយល្អីដែលគេដាក់ជូនឆ្មបក្នុងវេលាបង្កក់កូនខ្ចី ដែលហៅថា បង្កក់ឆ្មប ( ប្រើតាមទំនៀមប្រទេស ) ។
ក្មេងពន្លៃនៅបង្ហើយ ព. ប្រ. និយាយពីមនុស្សដែលនៅក្មេងមិនទាន់យល់កិច្ចការរាក់ជ្រៅសព្វគ្រប់ គេប្រៀបប្រដូចដោយសេចក្ដីមើលងាយទុកស្មើកូនក្មេងតូច ដែលម្ដាយមិនទាន់លែងបិទពន្លៃឲ្យរឹងបង្ហើយនៅឡើយ ( ព. ទ្រ. ម. ) ។
( ម. ព. ពលៃ ឬ ពាលៃ ) ។
តិណជាតិម្យ៉ាង កម្ពស់ ១-២ ម ដុះក្នងព្រៃធំ នៃអាស៊ីផ្នែកអាគ្នេយ៍ គេច្រើនដាំក្នុងសួនជិតផ្ទះ។ នៅស្រុកខ្មែរ គេបុកស្លឹកពន្លៃ ឬមើមសម្រាប់បិទលើបង្ហើយ កូនខ្ចីដើម្បីការពារផ្តាសាយ។ គេតែងបរិភោគមើមពន្លៃមួយដុំតូចជាមួយស្លាម្លូ។ មើមអាចប្រើធ្វើជាថ្នាំព្រូន។ គេត្រាំមើមក្នុងស្រា ធ្វើជាថ្នាំ បំពោកលើសន្លាក់ឆ្អឹង និងកន្លែងជាំដោយរបួស ឬដង្កិច។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖