ពពិចត្រចៀកឆ្នូត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៧-១៩ ស.ម ។ ផ្នែកពោះពណ៌ត្នោតខ្ចី គូថពណ៌លឿង ឆ្នូតៗនៅគុម្ពត្រចៀក ភ្នែកសស្រអាប់។ សំឡេង៖ វិច-វិច របៀបគំហក ហើយស្អក។ ទីជំរក៖ គម្ពោតព្រៃ សួនច្បារ ដំណាំកសិកម្ម តំបន់ទីប្រជុំជន រយៈកម្ពស់មិនលើសពី៩១៥ម ។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែមករា ដល់ខែកញ្ញា ពងចំនួនពី២ ទៅ ៣។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖