Posted on Leave a comment

តើពាក្យ «ពពិចថ្ម» មានន័យដូចម្ដេច ?


ពពិចថ្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២១-២៣ ស.ម ។ ឈ្មោលនៅរដូវបន្តពូជ៖ ដងខ្លួនទាំងមូលស្ទើរតែខៀវ លើកលែងតែស្លាប និងកន្ទុយពណ៌ខ្មៅ។ ឈ្មោលនៅរដូវបន្តពូជ៖ ខ្លួនទាំងមូលមានពណ៌ផ្ទៃមេឃ វ័ណ្ឌដោយរោមសខ្មៅ រាងជាស្រកាត្រីពេញខ្លួន។ ឈ្មោលពូជ Philippen ពោះពណ៌ត្នោតទុំ ផ្នែកខ្នង ក្បាល និងទ្រូងពណ៌ខៀវខ្ចី។ ញី៖ ពណ៌ត្នោតលាយប្រផេះស្រអាប់ពេញខ្លួន។ ទីជំរក៖ តំបន់ថ្មច្រើន តាមចិញ្ចើមផ្លូវ តាមផ្ទះនៃទីប្រជុំជន ។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់កន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែមករា ដល់ខែមិថុនា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply