Posted on Leave a comment

តើពាក្យ «ពពិចថ្មខ្មៅចុងខ្នងស» មានន័យដូចម្ដេច ?


ពពិចថ្មខ្មៅចុងខ្នងស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៤ ស.ម ។ ឈ្មោលរដូវបន្តពូជ៖ ពណ៌ខ្មៅទាំងអស់ ដោយមានឆ្នូតសនៅលើផ្ទាំងស្លាប និងចុងខ្នងពណ៌ស តែបើនៅរដូវមិនបន្តពូជ ខ្លួនមានពណ៌ត្នោតចាស់ ឆ្នូតស្លាប ចុងខ្នង និងក្រោមកន្ទុយពណ៌ស។ ញី៖ ពណ៌ត្នោតក្រម៉ៅដោយចុងខ្នងពណ៌ច្រេះ និងមានដៅឆ្នូតៗ លើផ្នែកពោះ។ ទីជំរក៖ នៅតំបន់វាលស្មៅ ព្រៃគុម្ពោត និងតំបន់កសិកម្ម។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់កន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែមីនា ដល់ខែមិថុនា ពងចំនួនពី ៣ ទៅ ៥ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply