ពពូលជើងលឿង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មាន ប្រវែង ៣៣ ស.ម.។ ឈ្មោលៈ ក្បាលពណ៌ប្រផេះ បំពង់ក និងទ្រូងពណ៌លឿងលាយបៃតង ខ្នងពណ៌បៃតង ពោះពណ៌ប្រផេះ ជើងលឿង កន្ទុយឆ្នូតទទឹង២កង់ពណ៌លឿង និងបៃតង។ ញីៈ ក និងទ្រូងពណ៌លឿងស្រស់ ខ្នងពណ៌បៃតងខ្ចី។ ទីជំរកៈ ព្រៃរបោះចំរុះ ចំណុះព្រៃក្មេង តំបន់ទំនាប។ ជីវសាស្ត្រៈ ឃើញមាននៅលើចុងឈើរកស៊ីផ្លែឈើ។របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ មិថុនា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖