Posted on Leave a comment

តើពាក្យ «ពពូលបំពង់កលឿង» មានន័យដូចម្ដេច ?


ពពូលបំពង់កលឿង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៥.៥ ស.ម។ ឈ្មោលៈ ស្រដៀងកំប្លុកដែរទែចំពុះពណ៌ប្រផេះ និងតូចស្រឡូនជាង បំពង់កមានដៅពណ៌លឿង និងទ្រូងពណ៌ទឹកក្រូច គ្មានវ័ណ្ណជុំវិញភ្នែកទេ។ ញីៈ ស្រដៀងកំប្លុកញីដែរ តែចំពុះតូចជាង ពណ៌ប្រផេះ គ្មានវ័ណ្ណជុំវិញភ្នែកទេ។ ទីជំរកៈ ក្នុងព្រៃស្រោង និងពាក់កណ្តាលស្រោង។ ជីវសាស្រ្តៈ រកស៊ីផ្លែឈើរស់នៅជាហ្វូង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មេសា ដល់ ឧសភា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply