ពពេល (តូច)
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយប្រភេទកម្ពស់១០-២៥ ម ដុះក្នុងព្រៃស្រោង ឬ ល្បោះលើដីខ្សាច់ នៃឧបទ្វីបឥណ្ឌូចិន ជ្វា និងឆ្នេរសមុទ្រខាងកើតប្រទេសឥណ្ឌា។ ឈើពណ៌ដាំដែងស្រអាប់ ធ្ងន់មធ្យម គេប្រើសម្រាប់សង់នាវា។ សម្បក គេប្រើដាក់ក្នុងទឹកត្នោត មិនឱ្យជូរ ឬប្រើហូបជាមួយម្លូជំនួសស្លាក៏បាន។ គ្រូថ្នាំបុរាណស្ងោរសម្បកពពេលលាយសំបកកកោះ រម្ងាប់រោគមួល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖