ពលី
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ពលិ ) ការបូជា; សួយ, អាករ, ពន្ធដារ; តង្វាយ; សំណែន; ការសង្រ្គោះ, ចំណែកបុណ្យ ។ ពលីមាន៥យ៉ាងគឺ ១- ញាតិពលី ការសង្គ្រោះញាតិ; ២- អតិថិពលី ការទទួលភ្លៀវពន្លឺ; ៣-បុព្វបេតពលី ការធ្វើទានឧទ្ទិសផ្សាយចំណែកបុណ្យចំពោះទៅអ្នកដែលចែកឋានទៅកាន់បរលោកមុនៗហើយ; ៤- រាជពលី ការទទួលភារៈកិច្ចការរាជការមានបង់ពន្ធដារសួយអាករជាដើម; ៥- ទេវតាពលី ការផ្សាយចំណែកបុណ្យចំពោះពួកទេវតា តាមលទ្ធិពុទ្ធសាសនា ឬបូជាវត្ថុផ្សេងៗមានបាយចំណីជាដើមចំពោះទេវតាតាមលិទ្ធដទៃក្រៅពីពុទ្ធសាសនា ( ម. ព. ទាំង ៥ នុះផង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖