ពាក្យ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. វាក្យ, វ > ព) “ភាសា, សម្ដី; ប្រយោគសម្ដី” ។ ពាក្យចំ ឬ ពាក្យចំពោះពាក្យដែលមានសេចក្ដីត្រង់ៗមិនប្រៀបធៀប, ដូចជា
ឧទាហរណ៍៖ ចាក់ស្មុគ ចាក់បន្ទោះត្បាញឲ្យកើតជាស្មុគ ។
ពាក្យប្រៀប ពាក្យដែលមានសេចក្ដីមិនត្រង់ចំពោះ គ្រាន់តែប្រៀបប្រដូច, ដូចជា
ឧទាហរណ៍៖ សម្ដីសាញចាក់ស្មុគ សម្ដីដែលសាញពេកហួសទំនង; ជំពាក់ចាក់ស្មុគ ជំពាក់ឆ្វាក់ចាក់ស្រេះ ( ប្រហែលដូចគេចាក់បន្ទោះត្បាញស្មុគ ) ។
ពាក្យទំនឹម ឬ ពាក្យទំនឹមទំនៀម (ម. ព. ទំនឹម) ។ ពាក្យផ្ទុយ ពាក្យដែលជាទំនាស់គ្នា ដូចជា
ឧទាហរណ៍៖ ខ្ពស់ ជាពាក្យផ្ទុយនឹង ទាប ជាដើម ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖