ពាក្យកំព្រា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យទោលឯកឯង គឺពាក្យដែលមានតែអក្សរមួយតួគត់ ឥតមានព្យញ្ជនៈណាមួយជាតួប្រកបផងឡើយដូចជា ក (កមនុស្ស, កកើត, កដៃ…); ខ (ខ១, ខ២; ត្រីខ…); គ ( ដើមគ, មនុស្សគ ); ង ( ងស្ទើតឡើង ); ច ( ចឈើ, ឆ្នាំច…); ឆ ( ឆបោក, ឆច្រមុះគោ ); ញ(ដើមញ, ដោះញ); ដ (ទូកដ); ត ( តភ្ជាប់, តដៃ, តទៅ); ទ( ទសម្រាប់ដាក់ឲ្យទឹកហូរ ); ព (ពកូន); ល (លមើល); ស ( សម្បុរស ) ជាដើមនេះហៅថា ពាក្យកំព្រា គឺពាក្យទោល ។ សព្វថ្ងៃនេះ, ខ្មែរយើងពិបាកប្រើពាក្យកំព្រាទាំងប៉ុន្មាននោះណាស់ ដូចជាត្រូវសរសេរ។
ឧទាហរណ៍៖ លើកដាក់លើក (លើកដាក់លើ-ក ), ទូកង ( ទូក-ង ), កុកសក ( កុក-ស-ក ) លូកល ( លូក-ល ) ។ ល ។ បើមិនប្រើគំនូស ( – ) នេះរាំងតើគេមិនអានថា លើកដាក់-លើក, ទូ-កង, កុក-សក, លូ-កល ទៅវិញទេឬ ? – កាលពី គ. ស. ១៩១៤ ព. ស. ២៤៥៨ គណៈកម្មការតែងវចនានុក្រមខ្មែរបានព្រមព្រៀងបង្កើតសញ្ញាមួយបែបឲ្យឈ្មោះថា អឌ្ឍចន្ទ “ព្រះចន្ទកន្លះភាគ” មានរូបសណ្ឋានស្រដៀងនឹងព្រះចន្ទចំណិតដូង ប៉ុន្តែមិនផ្ងារឡើងលើទេ ត្រូវប្រើផ្កាប់គ្របលើ ពាក្យកំព្រា, បានប្រើខ្លះបណ្ដើរទៅហើយ, ក៏ស្រាប់តែមានខ្មែរខ្លះគ្នាឯងនេះ កើតមានសេចក្តីក្តៅក្រហាយប្ដឹងផ្ដល់ឡើង អឌ្ឍចន្ទ នោះក៏ត្រូវវិនាសទៅ ។ គួរឲ្យនឹកស្ដាយក្រៃលែងស្ដាយ; កាលណាសរសេរត្រូវប្រទះលើ ពាក្យកំព្រា ណាមួយ ដែលត្រូវប្រើសញ្ញា( – ) នេះផ្សំផងទើបកើតនោះ ក៏នាំឲ្យនឹកដល់ អឌ្ឍចន្ទ ដែលវិនាសបាត់ដូចជាស្លាប់ទៅហើយនោះជាដរាប ។ យើងមានសង្ឃឹមថា ចំណេរកាលតទៅ, អស់លោកអ្នកអក្សរសាស្រ្ត ដែលស្រឡាញ់ពេញអធ្យាស្រ័យចំពោះអក្សរ-ភាសាជាតិ គង់នឹងជំនុំបង្កើតសញ្ញាបែបណាមួយសម្រាប់ប្រើដាក់លើ ពាក្យកំព្រា ទាំងប៉ុន្មាននោះពុំខានឡើយ ទេដឹង ? . . .
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)