ពាន
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពារលើ, ឡើងពារលើ, ឡើងពាររំលងលើ។
ឧទាហរណ៍៖ ពានរបង, ពានវាំង ។
ឡើងពាក់ទ្រោបពីលើ។
ឧទាហរណ៍៖ គោពានគ្នា ( ព. ព. ) ។
ពានត្រោកពានត្រាំង ឬ ពានត្រោកពានព្រៃ (ព. ប្រ. )បំពាក់បំពានទាំងស្រុកទាំងកំរោលឥតគិតពីខុសពីត្រូវ ( ហាក់ដូចជាដើរពានលើត្រោកឬព្រៃ ) ពានលើគ្រោះកាច ប្រទះលើគ្រោះកាច ។ ពានស្កុន ពានលើដំណើរស្កុនការ; មានពាក្យកាព្យបុរាណថា
ឧទាហរណ៍៖ កុំនៅញ៉ាំងឈ្លោះ កុំស្ដាប់អសុរោះ កុំស្ដាប់អាស្រូវ កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ នៅផ្លូវដំរី ។ ( សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រដាប់មួយប្រភេទ ធ្វើដោយលោហជាតិផ្សេងៗ មានស្ពាន់ជាដើម ឬធ្វើដោយរតនវត្ថុមានប្រាក់មាសជាដើម ឬក៏ធ្វើដោយវត្ថុឯទៀតមានឈើ, ផ្ដៅជាដើម មានរាងមូលក្រឡូម មានជើង សម្រាប់ប្រើការដាក់ទ្រអ្វីៗមានស្លាបារីជាដើម
ឧទាហរណ៍៖ ពានស្លា, ពានបារី; ហៅថា ជើងពាន ក៏បាន ។
ពានព្រះស្រី ( រ. ស. ) ពានដាក់ស្លាបារីថ្វាយព្រះរាជា ។ ខ្សែពាន ខ្សែឬចម្រៀកស្បែក សម្រាប់ទាក់រហាត់ឬរ៉កឬក៏គ្រឿងចក្រឲ្យវិល ។
👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះពាន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)