Posted on Leave a comment

តើពាក្យ «ពាល» មានន័យដូចម្ដេច ?


ពាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលកាត់(បង្ខូច)ប្រយោជន៍ពីរយ៉ាង គឺ ប្រយោជន៍របស់ខ្លួន និងប្រយោជន៍របស់អ្នកដទៃ ឬប្រយោជន៍បច្ចុប្បន្ន និងប្រយោជន៍បរលោក។
ឧទាហរណ៍៖ សេពគប់ពាលបណ្ដាលឲ្យខូចប្រយោជន៍ ។ ពាលសាមាន្យ (ពាល–)ពាលធម្មតា គឺពាលរយ (ម. ព. សាមាន្យ ផង) ។

                     ពាលទ្រើសឃ្នង ឬ ពាលយង់ឃ្នង (ពាល–) ពាលដែលសាហាវអង់អាចឥតកោតញញើតច្បាប់ ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ទន់; ដែលនៅក្មេង; ល្ងង់, ខ្លៅ, មិនឈ្លាស; កាច, សាហាវ; អាក្រក់ ។ ព្រះអាទិត្យពាល ព្រះអាទិត្យដែលទើបរះមានពន្លឺនៅស្រទន់, ហៅថា ពាលសូរ្យ (អ. ថ. ពាលៈសូ) ។ ក្មេងពាល ក្មេងដែលនៅតូចរាប់ពីត្រឹមអាយុ១ថ្ងៃដល់៨ឆ្នាំ, ហៅថា ពាលទារក(អ. ថ. ពាលៈទារក់) ។ កំពុងពេញពាល ក្មេងជំទង់ដែលនៅកំពុងត្រេកត្រអាលនឹងការលេងសប្បាយ ។ ពាលពៅ (ពាល– )ពាក្យសម្រាប់ប្រើក្នុងកាព្យ ហៅស្ដ្រីដែលជាកូនពៅនៅកំពុងពេញក្រមុំក្មេង ។ មនុស្សពាល មនុស្សដែលល្ងង់, ខ្លៅឬកាច, អាក្រក់ ។ ម្រឹគពាល ឬ ម្រឹគពាឡ ម្រឹគដែលកាចឬសាហាវ, ហៅថា ពាលម្រឹគ ឬ ពាឡម្រឹគ (អ. ថ. ពាលៈម្រឹក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply