Posted on Leave a comment

តើពាក្យ «ពាហុជៈ» មានន័យដូចម្ដេច ?


ពាហុជៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំ. បា. ពាហុជ ឬ ពាហុសម្ភវ ) អ្នកដែលកើតអំពីព្រះពាហានៃព្រហ្ម គឺក្សត្រិយ៍, មនុស្សជាតិក្សត្រិយ៍ ( ហៅដោយប្រតិដ្ឋថា តាមលិទ្ធរបស់ពួកមនុស្សអ្នកមជ្ឈិមប្បទេស ក្នុងបុរាណសម័យយូរហើយ ដែលព្រមគ្នាជឿថា ពូជព្រាហ្មណ៍, កាលដែលកើតដំបូងបំផុត, កើតអំពីព្រះឱស្ឋព្រហ្ម; ពូជក្សត្រិយ៍កើតអំពីព្រះពាហាព្រហ្ម; ពូជវេស្សៈឬវៃស្យៈកើតអំពីព្រះឱរុព្រហ្ម; ពូជសុទ្ទៈឬសូទ្រៈ កើតអំពីព្រះបាទព្រហ្ម…; មនុស្សទាំង៤ពួកនេះ សំ. ហៅ កុលវគ៌; បា. ហៅ កុលវគ្គ “ពួកនៃត្រកូល” ឬ សំ. ហៅ វណ៌; បា. ហៅ វណ្ណ “ព័ណ៌ឬសម្បុរគឺសម្បុរនៃសម្លៀកបំពាក់” ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply