Posted on Leave a comment

តើពាក្យ «ពិចារណា» មានន័យដូចម្ដេច ?


ពិចារណា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជាវ ( ទិញ, លក់ ) សម្ដីសម្រាប់បព្វជិតពុទ្ធសាសនិកឲ្យគេទិញរបស់អ្វីៗឲ្យជាពាក្យប្រើបញ្ចៀសមិនឲ្យចំលើពាក្យថា ទិញ។
ឧទាហរណ៍៖ លោកគ្រូត្រូវការឲ្យពិចារណាអ្វីខ្លះ ? ( ទាំងអ្នកទិញនិងអ្នកលក់ត្រូវប្រើពាក្យ ពិចារណា នេះដូចគ្នា ឬប្រើសម្ដីថា ជាវ វិញក៏បាន : ជាវបាត្រ, ជាវចីវរ ។ ល ។ ម. ព. ទិញ, លក់ ១ កិ. និង ជាវ កិ. ទៀតផង ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វិចារណា ) ការត្រិះរិះ, រំពឹង, គិតគ្នេរ។
ឧទាហរណ៍៖ ធ្វើការពិចារណា , សេចក្ដីពិចារណា ។

                    ខ្មែរច្រើនប្រើជា កិ. ត្រិរិះ, រំពឹង, គិតគ្នេរ, គ្នេរគ្នាន់
ឧទាហរណ៍៖ ត្រូវពិចារណាមើលសិន, ពិចារណាមើលទោសខ្លួន ។

                    សួរបញ្ជាក់, ជជីកសួរ, ឈ្លេចសួរ។
ឧទាហរណ៍៖ ពិចារណាសួរឲ្យឃើញខុសត្រូវ; វាយពិចារណា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply