Posted on Leave a comment

តើពាក្យ «ពិត» មានន័យដូចម្ដេច ?


ពិត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស. ស. ) ប្រាប់, ឲ្យ ដំណឹង, ទូល (ប្រាប់តាមពិត)។
ឧទាហរណ៍៖ ពិតថេរដីកា, ចាំពិតលោកគ្រូសិន, សូមពិតមក…។ ពិតទូល ឬ ទូលពិត ទូលឲ្យជ្រាបសេចក្តីពិត ។

                    យកខ្លួនផ្អែកប៉ះផ្ទប់ដោយប្រឹងពេញកម្លាំង ដើម្បីធ្វើឲ្យឃ្លាត ឲ្យទូលាយ ឬឲ្យទ្រេត។
ឧទាហរណ៍៖ មនុស្សឈរចង្អៀតណែនណាន់ ទាល់តែយកខ្លួនពិតជែកទើបចេញរួច; គោផ្អើលពិតទូករទេះ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ. ) ប្រដាប់សម្រាប់សរសេរឬគូរ; ខ្មែរហៅចំពោះតែជក់សម្រាប់សរសេរឬគូរ (ម. ប្រ. ) ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា (ប្រើជា គុ. ផងក៏បាន ) មែន, ប្រាកដ, ទៀង។
ឧទាហរណ៍៖ ពាក្យពិត, សេចក្ដីពិត, និយាយពិត, ថាតាមពិត ។ (ព. កា. ) : ពាក្យពិតការណ៍ពិត កាលបើពិនិត្យ ឃើញពិតសត្យា គួរកាន់ប្រព្រឹត្ត តាមពិតហៅមហា- ប្រសើរថ្លៃថ្លា មានផលតាមពិត ។

                      ពិតជា, ពិតតែ ឬ ពិតមែនតែ និ. មែនដូច្នោះ, ដូច្នោះមែន; ត្រូវប្រើពាក្យ តែថា ឬ ប៉ុន្តែ នាំមុខសេចក្ដីមួយសង្កាត់បន្ទាប់ជាដរាប។
ឧទាហរណ៍៖ ពិតជាខ្ញុំទៅផ្ទះនុ៎ះមែនតែថាឥតបានឃើញឈ្មោះនុ៎ះទេ; ពិតមែនតែគាត់ល្ងង់ខ្លៅ ប៉ុន្តែគាត់មិនដែលមានរឿងមោះមៃអ្វីទេ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply