Posted on Leave a comment

តើពាក្យ «ពិធីសារ» មានន័យដូចម្ដេច ?


ពិធីសារ


មានន័យថា ឯកសារដែលមានតម្លៃស្មើកិច្ចព្រមព្រៀង តែពិធីសារនេះមានលក្ខណៈផ្លូវការតិចជាងកិច្ចព្រមព្រៀង។ ពិធីសារមានឋានានុក្រមដូចតទៅ៖ – ពិធីសារចុះហត្ថលេខា គឺជាឯកសារបន្ទាប់បន្សំរបស់សន្ធិសញ្ញា។ ពិធីសារនេះសម្រាប់ដោះស្រាយបញ្ហាបន្ទាប់បន្សំនានា ដូចជាការបកស្រាយខពិសេសនានារបស់សន្ធិសញ្ញាដោយខទាំងនេះមិនមានបញ្ចូលក្នុងសន្ធិសញ្ញា ឬបទបញ្ញត្តិនៃបញ្ហាបច្ចេកទេស ជាដើម។
ឧទាហរណ៍៖ ឧ. ពិធីសារស្តីពីឋានៈរបស់ជនភៀសខ្លួន ឆ្នាំ១៩៦៦។

                   – ពិធីសារជម្រើសជាឯកសារដែលត្រូវបានអនុម័តក្នុងថ្ងៃតែមួយជាមួយនឹងសន្ធិសញ្ញា។ ពិធីសារនេះផ្តល់ឱ្យភាគីទាំងឡាយដែលបានចុះសន្ធិសញ្ញាជាមួយគ្នា បង្កើតនូវលទ្ធភាពរចនាសម្ព័ន្ធនៃកាតព្វកិច្ចរវាងគ្នា បន្ថែមលើកាតព្វកិច្ចដែលមានក្នុងសន្ធិសញ្ញា។
ឧទាហរណ៍៖ ឧ. ពិធីសារ នាឆ្នាំ១៩៥៣ ស្តីពីការកែប្រែអនុសញ្ញាទាសភាព ឆ្នាំ១៩២៦។

                   – ពិធីសារធ្វើវិសោធនកម្ម គឺជាឯកសារមួយដែលចែងអំពីបទបញ្ញត្តិទាក់ទងនឹងវិសោធនកម្មលើចំណុចណាមួយ ឬចំណុចមួយចំនួននៃសន្ធិសញ្ញាដើម។
ឧទាហរណ៍៖ ឧ. ពិធីសាជម្រើសនៃទីក្រុងវីយែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូតដែលផ្តោតទៅលើការដោះស្រាយជម្លោះដោយបង្ខំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply