Posted on Leave a comment

តើពាក្យ «ពិន» មានន័យដូចម្ដេច ?


ពិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប៉ិន អ. ថ. ពិន ) ស្នៀតសក់ជុក។
ឧទាហរណ៍៖ ក្មេងទុកជុកសៀតពិន ។

                     កំពូល, អ្នកដែលជាកំពូល, ជាឆ្នើម, ចម្បងលើគេ
ឧទាហរណ៍៖ ពិនពិភព ( ស្ដេចចក្រព័ត្តិឬរាជាធិរាជ ។ សម្រាប់ប្រើតែក្នុងកាព្យ ) : រីព្រះនរិន្ទ នារាយណ៍ចមពិនទ្រង់ព្រះចិន្ដា ប្រារព្ធដល់ទាន ទើបទ្រង់ត្រាស់ថា ឲ្យអស់អមច្ចា ចូលមកជួបជុំ ។

                     ថែបហាលថ្នាំ ( ពាក្យអ្នកបាត់ដំបង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply