ពិពិធភាព
មានន័យថា ភាពទីទៃភាពចម្រុះផ្សេងគ្នា ភាពផ្សេងគ្នានៃមូលដ្ឋានសេដ្ឋកិច្ច។ ពិពិធភាពសេដ្ឋកិច្ចជាសេដ្ឋកិច្ចដែលមានភាពចម្រុះផ្សេងគ្នានៃឧស្សាហកម្ម វិស័យនានា កម្រិតជំនាញ និងកម្រិតការងារសម្រាប់ធ្វើឱ្យសេដ្ឋកិច្ចមានវិសាលភាពធំជាងមុន ប្រសើរជាងមុន។
ឧទាហរណ៍៖ ពិពិធភាពសេដ្ឋកិច្ចកម្ពុជាមិនត្រឹមតែផ្អែកទៅលើវិស័យកសិកម្ម និងវាយនភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតទៅលើវិស័យទេសចរណ៍ និងសំណង់ផងដែរ ទើបធ្វើឱ្យសេដ្ឋកិច្ចមានមូលដ្ឋានកំណើនធំទូលសាយជាងមុន។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖