ពិភទ្ទសច្ចា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វិ. + ភទ្ទ + សច្ច; សំ. វិ. + ភទ្រ + សតំ្យ ) ពាក្យពិតឬដំណើរពិត ដែលនាំឲ្យកើតសេចក្តីចម្រើន ។ ពាក្យសម្រាប់ហៅព្រះរាជពិធីមួយប្រភេទក្នុងកម្ពុជរដ្ឋ, ធ្វើក្នុងមួយឆ្នាំម្តង, ប្រជុំអស់មន្ដ្រីធំតូចខាងក្នុងព្រះនគរនិងខែត្រក្រៅ ចូលមកជួបជុំមូលគ្នានៅវេលាមួយ, ទទួលទឹកសំបថ គឺក្រេបផឹកទឹកដែលតាំងពិធីសត្យាធិដ្ឋាន, សម្ដែងសេចក្តីស្មោះត្រង់ ចំពោះរាជការផែនដី; ក្នុងសម័យបច្ចុប្បន្ននេះ កំណត់ទីប្រជុំនៅក្នុងព្រះឧបោសថរតនារាម ( វត្តព្រះកែវ ) ក្រុងភ្នំពេញ, ប្រជុំក្នុងថ្ងៃបន្ទាប់ថ្ងៃបង្ហើយព្រះរាជពិធីបុណ្យតាំងតុចម្រើនព្រះជន្មវស្សាព្រះករុណាជាម្ចាស់ជីវិត ។
ឧទាហរណ៍៖ ទទួលទឹកពិភទ្ទសច្ចា ( ផឹកទឹកពិភទ្ទសច្ចា ); ហៅថា ពិពឌ្ឍសច្ចា ក៏បាន ។
ពាក្យពិត ឬដំណើរពិត ដែលនាំឱ្យកើតសេចក្តីចម្រើន ឈ្មោះរាជពិធីមួយ ដែលធ្វើនៅថ្ងៃបញ្ចប់បុណ្យតាំងតុចម្រើនព្រះជន្មវស្សា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖