Posted on Leave a comment

តើពាក្យ «ពិលាប» មានន័យដូចម្ដេច ?


ពិលាប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំ. បា. វិលាប ) សេចក្ដីខ្សឹកខ្សួលរៀបរាប់, ដំណើរយំបូរបាច់ឮខ្លាំងៗដោយស្ដាយអាល័យ ឬដោយកើតទុក្ខតូចចិត្តណាស់ ។ ខ្មែរច្រើនប្រើជា កិ. ឬ កិ. វិ.
ឧទាហរណ៍៖ ពិលាបសោកស្ដាយ; យំពិលាប, ទួញពិលាប ( ព. ទេ. ឬ ព. កា. ) : បដាចារា ពិលាបទួញថា ប្ដីស្លាប់កូនស្លាប់ អាពុកនិងម្ដាយ ឯនាយក៏ស្លាប់ តើឲ្យខ្ញុំស្លាប់ តាមដែរឬទេ ? … ( ទំនួញនាងបដាចារា ) ។

                      ឈ្មោះភ្លេងខ្មែរមួយមេ មានលំនាំសូរសព្ទហាក់ដូចជាពិលាប។
ឧទាហរណ៍៖ លេងភ្លេងពិលាប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply