Posted on Leave a comment

តើពាក្យ «ពិសាខបូជា» មានន័យដូចម្ដេច ?


ពិសាខបូជា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វិសាខ + បូជា ) ឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធ ទ្រង់ប្រសូត, ទ្រង់បានបរមាភិសម្ពោធិ, ទ្រង់រលត់ខន្ធចូលកាន់ បរិនិព្វាន; ធ្វើរំឭកដល់ព្រះគុណរបស់ព្រះអង្គ, ជាការបូជាពិសេសមួយយ៉ាង សម្រាប់ពុទ្ធសាសនិកជនទាំងបព្វជិតទាំងគ្រហស្ថនាំគ្នាធ្វើរាល់ឆ្នាំ, រាប់ថាជាបុណ្យសម្រាប់ពុទ្ធសាសនា។
ឧទាហរណ៍៖ ពិសាខបូជា, ធ្វើពិសាខបូជា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply